មេរៀនទី១: សមាសធាតុកុំព្យូទ័រ Laptop
មេរៀនខាងក្រោមនេះ ជាការណែនាំសមាសធាតុនីមួយៗ នៅក្នុង កុំព្យូទ័រ Laptopនិងបន្ទាប់មកមានការបង្ហាញដោះសមាធាតុ នៅ ខាង ក្នុង របស់ប្រភេទកុំព្យូទ័រ Laptop នីមួយៗដែលមានបង្ហាញ លើ រូបភាព។ រូបភាពខាងក្រោមគឺជាប្រព័ន្ធសៀគ្វី Motherboard របស់ កុំព្យុទ័រ Laptop ដែលផ្គត់ផ្គង់ទៅអោយសមាសធាតុរបស់ កុំព្យូទ័រ ទាំមូល។
1. ប្រព័ន្ធសៀគ្វី Motherboard ទាំងមូល
2. ការជួសជុល Motherboard កុំព្យូទ័រ Laptop : មិនមានថាមពល power ចូលក្នុង ថាមពល Power មានតែមិនអាច boot ចូលបាន កុំព្យូទ័រតែងតែបិទ Shutdown ចំណែកឯថាមពលចូលបិទបើក ថ្ម Battery មានបញ្ហានៅពេលសាក កំដៅឡើង ក្តៅខ្លាំង គ្មានសំលេង Sound និងគ្មានសញ្ញាវីដេអូ video តែងតែបិទ shut down នៅពេល ដែលធ្វើចលនាប៉ះវា នៅលើ AC adapter បិទកាលណាដោតចូល។
មូលហេតុ: ខូចតង់ស្យុង voltage regulator chip ខូចកង់ដង់សាទ័រ capacitor និងខូចរ៉េស៊ីស្តង់ resistor ឬខូច BGA chip ខូចលើ diode និង thermal chip។
2.1 បញ្ហានៅពេលខូចលើ motherboard របស់កុំព្យូទ័រ Laptop
• គ្មានថាមពល power ចរន្តឆ្លងកាត់
• ថាមពល Power មានតែមិនអាច boot ចូលបាន
• កំដៅឡើងខ្លាំងខុសពីធម្មតា
• កុំព្យូទ័រតែងតែរលត់បិទ Shut down
• អេក្រង់ screen ចេញពណ៌ខៀវ ឬខ្មៅ
• ចរន្ត power off បិទ
• គ្មានសំលេង sound បញ្ចេញមកខាងក្រៅ
• គ្មានសញ្ញាវីដេអូ video ចូលក្នុងអេក្រង់
• ថ្មមិនអាចសាកចូលចរន្តបាន
• ឧបករណ៏ទាំងអស់មិនទទួលស្គាល់ មិនស្គាល់ថាសរឹង hard drive ថាស CD-ROM, keyboard និងកាត digital card ដែលភ្ជាប់ខាងក្រៅ។
• ខូច BIOS chip នៅលើសៀគ្វី board
• មិនអាចដំឡើង OS Windows និងកម្មវិធី software ផ្សេងៗទៀត
• មិនអាចចាប់បាន Wireless ហើយមិនស្គាល់ Ethernet (LAN)
• ខូច PCMCIA port ខូច USB ports និង printer port ភ្ជាប់ជាមួយ
• កុំព្យូទ័ររលត់បិទ Shut down នៅពេលលើកប៉ះវា
• លើ AC adapter បិទកាលណាដោតចូលក្នុង
សមាធាតុដែលប្រើជាអចិន្រ្តៃភ្ជាប់ទៅជាមួយប្រព័ន្ធ system board:
• ខ្សែភ្ជាប់ Hard drive (HDD) connector
• ខ្សែភ្ជាប់ CD/DVD drive connector
• Memory (RAM) slot
• ខ្សែភ្ជាប់ Battery connector
• ខ្សែភ្ជាប់ Keyboard connector
• រន្ធដោត Audio (headphone and microphone)
• កង់ Volume control
• USB port
• Eithernet (RJ45 aka network) port
• IEEE 1394 (Fire Wire) port
• Video chip និងសមសធាតុផ្សេងៗទៀត
ប្រព័ន្ធ System board, processor (CPU) និងអេក្រង់ LCD គឺមានតម្លៃ ថ្លៃជាងគេ ក្នុងចំណោមសមាធាតុ ទាំងអស់របស់កុំព្យូទ័រ laptop តែក្នុង ករណីខ្លះវាអាចខូចលើ សមាធាតុផ្សេងទៀតដែលមានតម្លៃថោក លោក អ្នកអាចដោះដូរបាន យើងអាចទិញ តាមទីផ្សារឬការដោះដូច ពីកុំព្យូទ័រដែលខូចប្រើការមិនកើត តែមានសមាធាតុមួយ ចំនួនអាច ដោះ រក្សាទុកសំរាប់ធ្វលើការដោះដូរ laptop អោយអតិថិជន។
2.2 ការជួសជុលបញ្ហាកុំព្យូទ័រដែលតែងតែងជួបប្រទេះ
• គ្មានថាមពលចូល power ទាំងអស់: មានន័យថាខូច power chip ខូច លើសៀគ្វីបី open circuit សៀគ្វី short circuit ឬខ្សែភ្ជាប់ របូត ដាច់។
ការវិនិច្ឆ័យបញ្ហា: វាបង្ហាញកាលណាលោកអ្នកចុចលើប៊ូតុង power
• មិនមានថាមពល Power ប៉ុន្តែមិនអាច boot: ខូច Input/Output controller chip ឬខូច video chip។
ការវិនិច្ឆ័យបញ្ហា: មើលលើអំពូល LED បើកភ្លឺប៉ុន្តែកុំព្យូទ័រ នៅតែមិន អាច boot ចូលបាន។
• ចរន្តឆ្លាស់ AC adapter បិទកាលណាដោតចូលក្នុងកុំព្យូទ័រ: បណ្តា មកពី Short circuit និងសមាធាតុផ្សេងទៀតរបស់ adapter។
ការវិនិច្ឆ័យ បញ្ហា: ភ្លើងអំពូល LED លើ AC adapter បិទមិនភ្លឺ
• កុំព្យូទ័រចេះតែ Shut down កាលណាប៉ះវា ឬធ្វើចលនា: នោះគឺបណ្តាលមក ពីសៀគ្វីបើក Open circuit មិនអាចភ្ជាប់ ខ្សែកាប ដាច់។ ការវិនិច្ឆ័យបញ្ហា: កុំព្យូទ័រចេះតែ shut down កាលណាធ្វើ ចលនា លើ កុំព្យូទ័រ laptop ដោយប៉ះវា។
• ខូចរន្ធក្បាលដុយដោត power jack: មិនអាចភ្ជាប់បាន, របូតជើងផ្សារ សំណនៅបាតក្រោម ខូចរន្ធដោត jack។ ការវិនិច្ឆ័យ បញ្ហា: មិនអាច ដោតដុយសាកចរន្តចូលបាន, គ្មានថាមពលចូល ទាំងអស់ ចរន្តចូល ដើរឈប់។
• ប្រព័ន្ធ System ទាំងមូលជាប់គាំង: ខូច video chip, ខូច hard drive controller ឬខូច CPU controller។ ការវិនិច្ឆ័យ បញ្ហា: ប្រព័ន្ធ System ទាំងមូលគាំងកាល ណាចាប់ផ្តើមចូលក្នុង កម្មវិធី windows រត់ដំណើរ ការ បានរយ:ពេលពី 5 ទៅ 10 នាទី។
• មិនអាចសាកចរន្តចូលបាន: ខូច chip សាក ខូច diode ឬខូច ឧបករណ៍ អាំងឌុចទ័រ inductor ឬក៍ខូចរន្ធដោយ power jack ឬសៀគ្វី មិនដំណើរការ open circuit។ ការវិនិច្ឆ័យ បញ្ហា: ថ្ម battery កុំព្យូទ័រ មិនអាចទទួលចរន្តពី AC adapter មិនមានថាមពលចូលអ្វីទាំងអស់។
• បញ្ហាជាមួយក្រាហ្វីច Graphic: ខូច video chip នៅលើ board ឬខូច អេក្រង់ LCD។
ការវិនិច្ឆ័យបញ្ហា: ឃើញបង្ហាញបន្ទាត់បឈ្ឈរ ដេក Vertical/ horizontal ពណ៌រមូល ហើយបង្ហាញចេញលោតភ្លឹបភ្លេតៗ។
• កំដៅឡើងក្តៅខ្លាំង : ខូចកង្ហា fan មិនដំណើរការ
ការវិនិច្ឆ័យបញ្ហា: កុំព្យូទ័រចេះតែ Restart ហើយរលត់បិទ shut down។
• មិនទទួលស្គាល់ឧបករណ៍ផ្សេងៗ : បាត់បង់ការភ្ជាប់ ជើងផ្សាសំណ មិនជាប់ លើ board ខូច input/output controller ដែលមាន chip set មួយនៅលើវា។ ការវិនិច្ឆ័យបញ្ហា: មិនស្គាស់ថាសរឹង hard drive មិនស្គាល់ USB port ហើយមិនទទួល Digital card ពេលដោតចូល មិនស្គាល់ CD ROM និងមិនទទួល PCMCIA និងកាត wireless card ជាដើម។
• មិនអាចចូលភ្ជាប់អ៊ីនធឺណែតបាន: ខូច Input/output controller ខូច Ethernet chip និងកាត wireless card។ ការវិនិច្ឆ័យបញ្ហា: គ្មានសញ្ញាអ៊ីធឺណែត ប្រើប្រាស់បាន។
2.3 សញ្ញាបង្ហាញពីប្រព័ន្ធ System Board ខូច
កាលណាប្រព័ន្ធ system board ខូច លោកអ្នកអាចមានបទ ពិសោធន៍ រួមដូចខាង ក្រោម ទី១ កុំព្យូទ័រ laptop គឺខូចបរិបូណ៌ គឺមិនមានភ្លើង អំពូល LED ធ្វើសកម្មភាព នៅពេលដែលលោកអ្នកបានចុចលើប៊ូតុង power ឬដោតចូលក្នុង AC power adapter ដំណើរការធម្មតា តែមិន ចូលភ្លើងដល់ Motherboard ទី២ កុំព្យូទ័រ laptop ចាប់ផ្តើមបើក មិន មាន វីដេអូ video output ចេញក្រៅលើអេក្រង់LCD ឬការចេញ ទៅ ខាង ក្រៅអេក្រង់ខុសពីភាពដើម លក្ខណ:បែបនេះគឺបណ្តាមកពីខូច VGA chip ទី៣ កុំព្យូទ័រ laptop បើកហើយតែមិនមានវីដេអូចូល video លើអេក្រង់ ហើយអំពូល power LED ពន្លឺភ្លែតៗ ទី៤ កុំព្យូទ័រ laptop ដំណើរការធម្មតាដែល ភ្ជាប់ជាមួយ AC power adapter ប៉ុន្តែវាមិន សាក ចូលថ្ម battery បានល្អ។ ប្រសិនបើក្នុងករណីនេះ អាចខូចថ្ម battery ដែលមានសៀគ្វី ឬរន្ធដោត DC power។
3. ការណែនាំ Memory RAM
លោកអ្នកអាចជ្រើសរើស RAM memory ដែលលោកអ្នកត្រូវ បាន ដំឡើង លើកុំព្យូទ័រ Laptop អោយបានល្អប្រសើរ លោកអ្នក ត្រូវសិក្សា មើលគុណភាពប្រភេទ RAM ដើម្បីប្តូរឬ memory ដោយខ្លួនឯងអោយ មានទំហំធំ។
មានបីប្រភេទ RAM ដែលគេតែងតែប្រើក្នុងកុំព្យូទ័រ Laptop:
- ប្រភេទ SDRAM SO-DIMM មាន 144pin
PC100 ដែលរត់ដំណើរការប្រេកង់ 100MHz
PC133 ដែលរត់ដំណើរការប្រេកង់ 133MHz
ប្រភេទ PC133 module អាចប្រើបានជាមួយ PC100 module បានដែរប្រសិនបើ កុំព្យូទ័រ laptop តម្រូវការ PC100 លោកអ្នកអាចប្រើ PC133 ក៍បានដែរវាអាចរត់ ដំណើរការបានដូចប្រភេទ PC100។
- ប្រភេទ DDR SO-DIMM មាន 200 pin
PC2100 (DDR266) ដែលរត់ដំណើរការប្រេកង់ 266MHz
PC2700 (DDR333) ដែលរត់ដំណើរការប្រេកង់ 333MHz.
PC2700 អាចប្រើជំនួសអោយ PC2100 memory បានដែរ ប្រសិនបើកុំព្យូទ័រ Laptop របស់លោកអ្នកតម្រូវការ PC2100 module លោកអ្នកអាចប្រើ PC2700 បានដោយសុវត្ថិភាពជាមួយ PC2100 ដែលមានល្បឿនលឿន។
ប្រភេទ DDR memroy មិនអាចប្រើបានជាមួយ SDRAM បានឡើយ។
- ប្រភេទ DDR2 SO-DIMM មាន 200 pin
PC2-3200 (DDR2-400) រត់ដំណើរការប្រេកង់ 200MHz
PC2-4200 (DDR2-533) រត់ដំណើរការប្រេកង់ 266MHz
PC2-5300 (DDR2-667) រត់ដំណើរការប្រេកង់ 333MHz
PC2-6400 (DDR2-800) រត់ដំណើរការប្រេកង់ 400MHz
ប្រភេទ DDR2 memory មានល្បឿនលឿនបំផុតធៀបជាមួយពីរប្រភេទខាងលើ។ ឧទាហរណ៍ ប្រសិនបើកុំព្យូទ័រ laptop របស់លោកអ្នកតម្រូវការប្រភេទ PC2-4200 លោកអ្នកអាចប្រើដោយសុវត្ថិភាពជាមួយ PC2-5300 ដែលវារត់ ដំណើរ ការបាន លឿនជាង PC2-4200។ ប្រភេទ DDR2 memory មិនអាចប្រើជំនួសជាមួយ DDR បានឡើយ នៅលើ DDR2 ត្រូវបានដាក់ ទីតាំងខុសគ្នាពី DDR។ កន្លែងដែលត្រូវដាក់ RAM នៅក្នុង កុំព្យូទ័រ laptop មាន slot ពីរសំរាប់ដាំ RAM ការបង្កើតទីតាំងដោយពឹងផ្អែក លើម៉ាកនិងម៉ូដែលរបស់កុំព្យូទ័រ laptop។
– នៅលើ slot ទាំងពីរលោកអ្នកអាចបើសន្ទះទ្វានៅខាងក្រោមនឹងមើលឃើញ
– និង slot ស្ថិតនៅខាងក្រោម និងផ្សេងមួយទៀតស្ថិតនៅជិត keyboard
– លើ slot ទាំងពីរស្ថិតនៅក្រោម keyboard។
– កាលណាលោកអ្នកទើបទិញកុំព្យូទ័រ Laptop ថ្មីនិងមើលឃើញ memory slot មួយនៅទំនេរសំរាប់ upgrade អោយ RAM ឡើងធំ។
3.1 ធ្វើយ៉ាងណាដើម្បីដោះ RAM ចេញពី Slot
ជំហានទី១: លោកអ្នកចុចលើគន្លឹះទ្វាទាំងពីរអោយចេញពីគក្រៅ ដោយ ប្រើដៃ
លោកអ្នកត្រូវដឹងពេលមុនទិញ RAM Memory
– លោកអ្នករកមើល SO-DIMM memory ដែលប្រើក្នុងកុំព្យូទ័រ laptop
– ប្រភេទ RAM ដែលប្រើជាមួយកុំព្យូទ័រ laptop របស់លោកអ្នកវាជា SDRAM, DDR ឬក៏ DDR2។
– មើលតើមាន RAM slot ប៉ុន្មានដែលនៅសល់
ជួសជុលបញ្ហាថាស: មិនទទួល ស្គាល់ថាសរឹង hard drive ឬ CD-ROM និង PCMCIA Wireless បាត USB ports ឬ WAN/LAN Port និង Keyboard ហើយ ខូចថ្ម battery។
មូលហេតុ: រលុងជើងសំណផ្សារ ខូច BGA chip គ្មានការភ្ជាប់ចូល
4.1 កន្លែងថាសរឹង Hard Drive ស្ថិតនៅក្នុងកុំព្យូទ័រ Laptop
ស្ទើរតែគ្រប់កុំព្យូទ័រ laptop ទាំងអស់ថាសរឹង hard drive គឺស្ថិត នៅ ខាងក្រោម
5. Processor ឬហៅថា CPU
ឧបករណ៍ processor គឺជាខួរក្បាលរបស់កុំព្យទ័រ laptop របស់ លោក អ្នក។ កាល ណា CPU ដើរលឿនមានន័យថាទិន្នន័យដំណើរការ បាន លឿន។
សំណួរ: តើលោកអ្នកអាច upgrade CPU ក្នុង laptop របស់លោកអ្នក បានឬទេ?
ចម្លើយ: លោកអ្នកអាចរក CPU ថ្មីដែលប្រើ socket លោកអ្នកអាច Upgrade បាន ប៉ុន្តែរកមើល អោយច្បាស់តើប្រភេទ CPU ត្រូវជាមួយ កុំព្យូទ័រ Laptop របស់លោក អ្នក ប្រសិនបើខុសគ្នាលោក អ្នកមិនអាច ដំឡើងបានឡើយ។
6. ឧបករណ៍ Keyboard
Keyboard គឺជាឧបករណ៍បន្ទះដែលដាក់បញ្ចូល បានភ្ជាប់ជាមួយ motherboard ហើយវាអាចដោះចេញ និងប្តូរបាន។
ជំហានទី១ ការដោះបន្ទះ keyboard
បញ្ហា ដែល keyboard ជួបបញ្ហា កាលណាលោកអ្នកចុចលើ key អក្សរ U, I, O, J, K, L, M លើ keyboard មានលេខ 4, 5, 6, 1, 2, 3, 0 វា បណ្តា មកពីលោកអ្នក ចុចលើ “Number Lock” លោកអ្នកអាចបិទ មុខងារ របស់វាលើ keyboard។ កាល ណាលោកចុចលើ key ដែល ចេញពីរអក្សរ ឧទារណ៍លោកអ្នក ចុចលើ W តែចេញ ជា WE លោក អ្នកចុចលើ T ចេញជា TY ។ល។ បញ្ហានេះវាទាក់ទងជាមួយនឹង keyboard លោកអ្នកអាចដោះដូរចេញ។ ប្រសិនបើលោក អ្នកនៅតែ មានបញ្ហាក្រោយ ពីបានដោះដូរ Keyboard រួចហើយ នោះគឺបណ្តា មកពី Keyboard controller នៅលើ បន្ទះ Motherboard មានន័យថា Motherboard ទាំងមូលខូចការបញ្ជួន។
7. ថាស CD/DVD
ថាស CD/DVD គឺគ្រាន់តែអោយលោកអ្នកអាន read/write ទិន្នន័យ data ពី CD ឬ DVD ។ វាមានភាពខុសគ្នារវាង drive ជាមួយខ្សែ SATA connector និង IDE ថាស CD/DVD-RW
ភ្ជាប់ ជា មួយខ្សែ SATA connector វាមិនអាចដូរជាមួយខ្សែ slim ATAPI ខ្សែ SATA connector សំរាប់ភ្ជាប់ជាមួយ optical drive លោកអ្នកអាចប្រើ CD/DVD ជាមួយ SATA connector។
មាន ប្រភេទកុំព្យូ័រ laptop ជាច្រើនដែលអាចដោះចេញថាស CD/DVD ចេញក្រៅ បានដោយសុវត្ថិភាព គឺមានវីសមួយ ឬពីរដែលមូល ភ្ជាប់នៅ ខាងក្រោមកុំព្យូទ័រ
8. កង្ហារនិងដែកត្រជាក់
កង្ហារនិងដែកត្រជាក់ គឺជាផ្នែកមួយនៃ បណ្តុំមួយនៃដែកត្រជាក់ នៅក្នុងកុំព្យូទ័រ laptop កង្ហារអាចជួយអោយ CPU ត្រជាក់ បក់កំដៅ ចេញពីក្នុងកុំព្យូទ័រ ប្រសិនបើ គ្មានកង្ហារឬ កង្ហាររបស់លោកអ្នកខូច ពេលនោះកុំព្យូទ័រ របស់លោកអ្នកមិនអាច ដំឡើងបានយូរ គ្រាន់តែ បើកមួយភ្លេត នឹងបិទរលត់ទៅវិញបាត់ តែបើសិនជានៅតែ ព្យាយាម ច្រើនដង នោះអាចខូច CPU ដែលកំដៅឡើងក្តៅ ដោយសារតែគ្មាន កង្ហារបក់ កំដៅចេញក្រៅ។
8.1 តើដែកត្រជាក់ស្ថិតនៅត្រង់ណានៃ Laptop
ប្រសិនបើកុំព្យូទ័រ របស់លោកអ្នកមានអារម្មណ៍ថាក្តៅខ្លាំង ហើយ តែង តែបិទ shut down ដោយមិនបានប្រាប់អ្វីសោះ លោកអ្នកពិនិត្យ មើល លើកង្ហា ហើយស្តាប់កង្ហារ តើដំណើរការយ៉ាងណា ជួនកាលលោកអ្នក អាចឃើញមើលឃើញនៅជាប់គាំង ដោយសារ មានដីធូលីនៅក្នុង ឬ បាក់ស្លាប់មួយ ធ្វើអោយខូច លោកអ្នកអាចដោះដូរ ចេញក្រៅ។
9. កាតវីដេអូ Video
កុំព្យូទ័រ Laptop ទំនើបមានកាត video card នៅជាប់លើប្រព័ន្ធសៀគ្វី system board។ ប្រសិនបើកាត video card ខូចមិន អាចដោះ ដូរ ចេញ បានពីលើសៀគ្វី motherboard ឡើយដោយ សារវាបាន អ៊ុត ជាប់។ តែមានកុំព្យូទ័រខ្លះមានកាត video card នៅដាច់ពីគ្នាពីលើ motherboard ងាយស្រួលដោះដូរ ឬ Upgrade បាន។
លោកអ្នកអាចប្រើវិធីដូចខាងក្រោម សំរាប់ដោះស្រាយបញ្ហាដែល ទាក់ទង ជាមួយកាត ក្រាហ្វីច graphics card។ ប្រសិនបើមិនបង្ហាញ ដំណើរការ រូបភាពមិនមាននៅលើ អេក្រង់ នោះមានន័យថា VGA board ខូច រូបភាពវីដេអូមិនអាចនាំចេញក្រៅបាន។ បញ្ហា តែង ជួប កាត Video Card ខូច ខាងក្រោមនេះ លោកអ្នកអាច មើល ឃើញ រូបភាព បញ្ហាខូច video card ផ្សេងៗគ្នា បញ្ហាទី១ កាលណាលោក អ្នកចាប់ផ្តើមបើកកុំព្យូទ័រ laptop លោកអ្នកតែងតែឃើញ Logo ចេញបង្ហាញ តែបើសិនជាមិនចេញបង្ហាញទៅក្រៅអេក្រង់ LCD លោកអ្នក អាចសង្កេត លើលក្ខណ:ពិសេសផ្សេងៗ ដូចជាបង្ហាញ បន្ទាត់បញ្ឈរ រត់ឆ្លងកាត់ logo ដែលមានពណ៌ត្នោត ឬពណ៌ផ្សេង ទៀត។ ការជួសជុលក្រាហ្វិច កុំព្យូទ័រ Laptop: អេក្រង់ LCD ចេញភ្លឹប ភ្លេតៗ ហើយអេក្រង់ LCD មានឆ្នូត ខូច Screen ហើយនឹងឆ្នូតបញ្ឈរ ទទឹង Vertical/Horizontal។ មូលហេតុ: ខូចលើសៀគ្វី Inverter ខូចអំពូល Back Light ឬក្រាហ្វិច Chip។
10. សំលេង Audio Board ឬ Sound Board
មានប្រភេទកុំព្យូទ័រ laptop ជាច្រើនដែលមានកាតសំឡើង audio board ភ្ជាប់នៅ លើ motherboard សមាសធាតុ audio board input/output ទាំងអស់ដូចជា volume control រន្ធដោយមីក្រូ microphone jack និងរន្ធដោយក្បាលមីក្រូ headphone ត្រូវបាន ផ្សារភ្ជាប់នៅលើ motherboard តែម្តង។
10.1 តើលោកអ្នកសំគាល់បែបណាដើម្បីដឹងថា Audio Board ខូច
ដោយសារ: មិនមានសំលេងចេញទៅធុងបាស speaker ឬក្បាលមេក្រូ headphone។
• កំណត់កំរិត volume level មិនដាក់ minimum
• កំណត់ volume ត្រូវបានបិទសំលេង។
• លើ volume គ្មានសំលេង លោកអ្នកព្យាយាមដំឡើង audio driver តែមិនឡើងសំលេងបាន។
• ប្រសិនបើដំឡើងឡើងវិញ audio driver នៅតែមិនលឺសំលេង លោកអ្នក ព្យាយាមដំឡើង Windows ឡើងវិញ។
• ប្រសិនបើនៅតែ មិនលឺសំលេង នោះមានន័យថា កាត Audio Sound ខូច
11. កាត Wireless Network
កាតនៅខាងក្នុង wireless card ជួយអោយលោក អ្នកភ្ជាប់ទៅ អ៊ីធឺណែត បាន ដោយមិនចាំបាច់ប្រើខ្សែ។ លោកអ្នកសិក្សាពីប្រភេទ ខុសគ្នារវាងកាតខាងក្នុង wireless card និងកាតនៅលើ motherboard។
ប្រភេទ Mini PCI-E connector មិនអាចប្រើភ្ជាប់ជាមួយ Mini PCI connector បានឡើយ។ ក្នុងរូបភាពខាងក្រោមលោកអ្នក ឃើញកាត ខាងក្នុង Mini PCI wireless card ដែលបានភ្ជាប់ទៅក្នុងកុំព្យូទ័រ laptop។ ដូចដែលបានមើលឃើញ មានអង់តែនពី មានកាប ភ្ជាប់ទៅលើកាត និងអង់តែនចម្បងមួយមានខ្សែកាបភ្ជាប់
– ដោះចេញពីគន្លឹះទាំងពីរ ដោយប្រើដៃចាប់ទាញក្នុងមុំ 20-30 ដឺក្រេ។
– ទាញកាតដោយប្រុងប្រយ័ត្ន ចេញពី slot
ក្នុងរូបភាពខាងក្រោមលោកអ្នកបានឃើញកាត Mini PCI-E wireless ដ៏ថ្មីដែលបាន ដកចេញពីលើ slot នៅលើ motherboard។ នៅលើ កាត មានអង់តែនបីជាខ្សែកាប មានកាត Mini PCI-E ជាច្រើនដែល ប្រើតែពីរខ្សែកាបអង់តែន កាតភ្ជាប់ទៅលើ motherboard។
– ដកចេញខ្សែអង់តែនពីកាត card សូមកុំភ្លេចថាខ្សែកាប ត្រូវបាន ផ្សារភ្ជាប់
– ដោះវីសពីរចេញពីរលើកាត card រួចចាប់ទាញចេញពី Slot មកខាង ក្រៅមានកុំព្យូទ័រ Laptop មួយចំនួន បានដាក់លាក់ wireless card នៅខាងក្រោម keyboard ឬនៅក្រោមគំរបកុំព្យូទ័រ laptop។
0 comments:
Post a Comment